ថ្ងៃសុក្រ
១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា
ឆ្នាំ២០២៣
លោក
រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយលោកអនុប្រធាន និងមន្ត្រីជំនាញបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី
“ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។